31 លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ
32 ឯយូដាស និងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង
33 កាលនៅទីនោះជាយូរបន្តិច នោះពួកជំនុំឲ្យគេត្រឡប់ទៅឯពួកសាវកវិញដោយសុខសាន្ត
34 តែស៊ីឡាសគាត់គាប់ចិត្តនៅទីនោះតទៅទៀត
35 ឯប៉ុល និងបាណាបាស បានបង្អង់នៅឯក្រុងអាន់ទីយ៉ូកនោះដែរ ទាំងបង្រៀន ហើយប្រកាសប្រាប់ដំណឹងល្អ គឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាមួយនឹងមនុស្សឯទៀតជាច្រើន។
36 កាលក្រោយបន្តិចថ្ងៃមក នោះប៉ុលនិយាយនឹងបាណាបាសថា ចូរយើងត្រឡប់ទៅសួរពួកបងប្អូន នៅអស់ទាំងក្រុង ជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ផង ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្តេច
37 ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយផង