កិច្ចការ 24:23-27 KHOV

23 រួច​លោក​បង្គាប់​មេ​ទ័ព​រង​ឲ្យ​រក្សា​ប៉ុល​ដោយ​ស្រួល‌បួល ឥត​ឃាត់​ហាម​ពួក​គាត់​ណា​មួយ មិន​ឲ្យ​មក​បំរើ​គាត់​នោះ​ឡើយ។

24 លុះ​បួន​ដប់​ថ្ងៃ​ក្រោយ​មក លោក​ភេលីច​មក​ដល់ ជា​មួយ​នឹង​ទ្រូស៊ីល ជា​ភរិយា ដែល​ជា​សាសន៍​យូដា រួច​លោក​ចាត់​គេ​ទៅ​នាំ​ប៉ុល​មក ក៏​ស្តាប់​គាត់​អធិប្បាយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ

25 កំពុង​ដែល​គាត់​សំដែង​ពន្យល់​ពី​សេចក្ដី​សុចរិត សេចក្ដី​ដឹង​ខ្នាត និង​សេចក្ដី​ជំនុំ‌ជំរះ​ដែល​ត្រូវ​មក នោះ​លោក​ភេលីច​កើត​មាន​ចិត្ត​ភិត‌ភ័យ ក៏​ឆ្លើយ​ថា ឥឡូវ​នេះ ឲ្យ​ទៅ​សិន​ចុះ កាល​ណា​មាន​ឱកាស​ស្រួល នោះ​អញ​នឹង​ហៅ​ឯង​មក​ទៀត

26 លោក​ក៏​សង្ឃឹម​ថា ប៉ុល​នឹង​យក​ប្រាក់​មក​សូក​លោក ឲ្យ​លែង​ចេញ​ដែរ ហេតុ​នោះ​បាន​ជា​លោក​ឲ្យ​គេ​នាំ​គាត់​មក​ពិគ្រោះ​កាន់​តែ​ញឹក‌ញយ​ឡើង

27 ប៉ុន្តែ លុះ​កន្លង​មក​បាន​២​ឆ្នាំ​ហើយ នោះ​មាន​លោក​ព័រគាស-ភេស្ទុស មក​ឈរ​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីច ចង់​បាន​បំណាច់ ចំពោះ​សាសន៍​យូដា​ផង បាន​ជា​លោក​ទុក​ឲ្យ​ប៉ុល​ជាប់​គុក​នៅ។