1 នៅពេលអធិស្ឋាន ជាពេលម៉ោង៣រសៀល នោះពេត្រុស និងយ៉ូហាន ឡើងទៅក្នុងព្រះវិហារជាមួយគ្នា
2 រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ
3 កាលគាត់ឃើញពេត្រុស និងយ៉ូហាន កំពុងតែដើរចូលទៅក្នុងព្រះវិហារ នោះគាត់សូមទាន
4 តែពេត្រុស ព្រមទាំងយ៉ូហាន ក៏សំឡឹងមើលទៅគាត់ ប្រាប់ថា ចូរមើលមកយើងឯណេះ
5 គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីខ្លះ