1 តែមានមនុស្សម្នាក់ទៀតឈ្មោះអាន៉្នានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ
2 ហើយបានគៃដំឡៃនោះទុកខ្លះ ដោយប្រពន្ធយល់ព្រមដែរ រួចនាំយក១ចំណែកមក ដាក់នៅទៀបជើងពួកសាវក
3 តែពេត្រុសសួរថា អាន៉្នានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកដំឡៃដ៏១ចំណែកដូច្នេះ
4 កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី ហើយដែលលក់ទៅ តើប្រាក់មិននៅក្នុងអំណាចអ្នកដែរទេឬអី ហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះ នេះមិនមែនកុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ
5 កាលអាន៉្នានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាច
6 នោះពួកកំឡោះៗក្រោកឡើង រុំខ្មោចយកទៅកប់
7 នៅគ្រាប្រហែលជា៣ម៉ោងក្រោយមកប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ