19 ប៉ុន្តែ នៅវេលាយប់នោះ មានទេវតានៃព្រះអម្ចាស់បើកទ្វារគុកនាំចេញមក ប្រាប់ថា
20 ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ
21 កាលគេបានឮហើយ នោះក៏នាំគ្នាចូលទៅបង្រៀន ក្នុងព្រះវិហារពីព្រលឹម ឯសំដេចសង្ឃ និងពួកអ្នកដែលនៅជាមួយនឹងលោក ក៏មកហៅពួកក្រុមជំនុំ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ឲ្យប្រជុំគ្នា រួចចាត់ពួកអាជ្ញាទៅឯគុក ដើម្បីនឹងនាំយកពួកសាវកមក
22 គេក៏បានទៅដល់គុក តែមិនឃើញពួកសាវកនៅក្នុងគុកទេ រួចត្រឡប់មកវិញជំរាបថា
23 យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ទាំងប្រយ័ត្នគ្រប់ជំពូក ព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ
24 កាលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជបានឮដូច្នោះ នោះក៏វល់ក្នុងចិត្តពីដំណើរពួកនោះ ដែលកើតជាយ៉ាងណា
25 តែមានម្នាក់ទៀតមកជំរាបថា មើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះ គេកំពុងតែឈរបង្រៀនដល់ពួកជន នៅក្នុងព្រះវិហារវិញ