30 រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ
31 ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប
32 យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ពីការទាំងនោះ។
33 លុះកាលពួកក្រុមជំនុំបានឮ នោះគេមានចិត្តក្តៅក្រហាយជាខ្លាំង ក៏ពិគ្រោះគ្នានឹងសំឡាប់ពួកសាវកចេញ
34 ប៉ុន្តែ មានពួកផារិស៊ីម្នាក់ ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលមនុស្សទាំងអស់រាប់អាន លោកឈរឡើងក្នុងក្រុមជំនុំ បង្គាប់ឲ្យបញ្ចេញពួកសាវកទៅខាងក្រៅបន្តិចសិន
35 រួចលោកមានប្រសាសន៍ទៅពួកក្រុមជំនុំថា ពួកសាសន៍អ៊ីស្រាអែលអើយ ចូរប្រយ័ត្នខ្លួន ពីដំណើរមនុស្សទាំងនេះ ដែលអ្នករាល់គ្នាគិតធ្វើអ្វីដល់គេ
36 ដ្បិតពីដើមមានឈ្មោះធើដាស លើកខ្លួនឡើងថាជាអ្វីៗ ក៏មានមនុស្សចំនួនជា៤រយនាក់បានចូលពួកវា តែវាត្រូវគេសំឡាប់ទៅ ហើយពួកអ្នកទាំងប៉ុន្មាន ដែលចុះចូលចំពោះវា ក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ