កិច្ចការ 6:1-5 KHOV

1 នៅ​គ្រា​នោះ កាល​ពួក​សិស្ស​បាន​ចំរើន​ច្រើន​ឡើង នោះ​ពួក​ហេលេនចាប់​តាំង​រទូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ​នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ

2 ពួក​សាវក​១២​នាក់​ក៏​ហៅ​សិស្ស​ទាំង​អស់​មក​និយាយ​ថា មិន​គួរ​គប្បី​ឲ្យ​យើង​ខ្ញុំ​ទុក​ព្រះ‌បន្ទូល​ចោល ដើម្បី​នឹង​ទៅ​បំរើ​តុ​ទេ

3 ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត​ត្រា​លើ​ការ‌ងារ​នេះ

4 ឯ​យើង​ខ្ញុំ នឹង​ខំ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន និង​ការ​ផ្សាយ​ព្រះ‌បន្ទូល​វិញ

5 សេចក្ដី​នោះ​ក៏​ពេញ​ចិត្ត​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​គេ​រើស​យក​ស្ទេផាន​១ ជា​មនុស្ស​ពេញ​ដោយ​សេចក្ដី​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព​១ ប្រូខូរ៉ុស​១ នីកាន័រ​១ ទីម៉ូន​១ ប៉ាមេណា​១ និង​នីកូឡាស ជា​អ្នក​ស្រុក​អាន់‌ទី‌យ៉ូក ដែល​ចូល​សាសន៍១