កិច្ចការ 6:6-12 KHOV

6 ក៏​នាំ​អ្នក​ទាំង​នោះ​មក​នៅ​ចំពោះ​មុខ​ពួក​សាវក កាល​ពួក​សាវក​បាន​អធិស្ឋាន​រួច​ហើយ នោះ​ក៏​ដាក់​ដៃ​លើ​អ្នក​ទាំង​៧​នាក់​នោះ

7 ព្រះ‌បន្ទូល​ក៏​បាន​ផ្សាយ​ទៅ​កាន់​តែ​ច្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្ស បាន​ចំរើន​ឡើង​ក្រៃលែង នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ ក៏​មាន​សន្ធឹក​ចុះ​ចូល​ជឿ​ដែរ។

8 ឯ​ស្ទេផាន ដែល​ពេញ​ដោយ​សេចក្ដី​ជំនឿ និង​ព្រះ‌ចេស្តា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ និង​ទី​សំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន

9 គ្រា​នោះ មាន​អ្នក​ខ្លះ​ក្នុង​ពួក​ដែល​ហៅ​ថា ពួក​អ្នក​បំរោស និង​ពួក​ស្រុក​គីរេន ពួក​ស្រុក​អ័លេ‌ក្សានទ្រា ពួក​អ្នក​មក​ពី​ស្រុក​គីលីគា ហើយ​ស្រុក​អាស៊ី គេ​លើក​គ្នា​មក​ជជែក​នឹង​ស្ទេផាន

10 តែ​គេ​ពុំ​អាច​ដើម្បី​ទប់​ទល់​នឹង​ប្រាជ្ញា ហើយ​នឹង​ព្រះ‌វិញ្ញាណ ដែល​គាត់​អាង​នឹង​និយាយ​នោះ​បាន​ទេ

11 នោះ​គេ​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​បង្កាច់​ថា យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង

12 អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ដល់​បណ្តា‌ជន ពួក​ចាស់‌ទុំ និង​ពួក​អាចារ្យ រួច​នាំ​គ្នា​ទៅ​ចាប់​គាត់ យក​ទៅ​ដល់​ពួក​ក្រុម‌ជំនុំ