1 កាលព្រះយេស៊ូវបានផ្តាំពួកសិស្សទាំង១២នាក់រួចហើយ នោះទ្រង់ក៏យាងចេញពីទីនោះ ដើម្បីនឹងទៅបង្រៀន ហើយសំដែង ក្នុងអស់ទាំងក្រុងរបស់គេ។
2 រីឯយ៉ូហានដែលជាប់នៅក្នុងគុក គាត់បានឮពីការទាំងប៉ុន្មាន ដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ ឲ្យទៅទូលសួរទ្រង់ថា
3 តើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះ ឬត្រូវឲ្យយើងខ្ញុំចាំ១អង្គទៅទៀត
4 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ចូរទៅប្រាប់យ៉ូហានពីសេចក្ដីទាំងប៉ុន្មានដែលអ្នកកំពុងតែឮ ហើយឃើញចុះ
5 គឺថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្របានឮដំណឹងល្អផង
6 មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។
7 កំពុងដែលអ្នកទាំង២នោះចេញទៅហើយ នោះព្រះយេស៊ូវទ្រង់ផ្តើមមានព្រះបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី