10 ឬពីនំបុ័ង៧ និងមនុស្ស៤ពាន់នាក់ ហើយដែលប្រមូលបានប៉ុន្មានកំប្រោងទេឬអី
11 ហេតុដូចម្តេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំបុ័ងដែលខ្ញុំប្រាប់ឲ្យប្រយ័ត្ន ពីដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ីនោះទេ
12 នោះទើបគេបានយល់ថា មិនមែនពីដំបែនំបុ័ង ដែលទ្រង់មានព្រះបន្ទូលប្រាប់ឲ្យគេប្រយ័ត្នទេ គឺពីលទ្ធិរបស់ពួកផារីស៊ី និងពួកសាឌូស៊ីវិញ។
13 កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ នោះទ្រង់មានព្រះបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា
14 ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ
15 ទ្រង់មានព្រះបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា
16 ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់