ម៉ាថាយ 28:12-18 KHOV

12 រួច​កាល​អ្នក​ទាំង​នោះ និង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន

13 ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ

14 បើ​សេចក្ដី​នោះ​ឮ​ទៅ​ដល់​លោក​ចៅ‌ហ្វាយ នោះ​យើង​នឹង​ទៅ​ពន្យល់​លោក ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​ទោស

15 គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរ‌ខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

16 ឯ​ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ ដល់​ភ្នំ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់

17 កាល​គេ​ឃើញ​ទ្រង់ នោះ​ក៏​ថ្វាយ‌បង្គំ តែ​មាន​អ្នក​ខ្លះ​មាន​សេចក្ដី​សង្ស័យ

18 ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​លើ​ផែនដី​ផង