10 ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះអង្គម្ដងទៀតអំពីសេចក្ដីនេះ
11 ព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ
12 រីឯប្រពន្ធលែងប្ដីខ្លួន រួចរៀបការនឹងបុរសម្នាក់ទៀត នោះនាងផិតក្បត់ហើយ»។
13 មានមនុស្សនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ក្មេងៗទាំងនោះ តែពួកសិស្សបានស្ដីបន្ទោសពួកគេ
14 កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្ដយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ
15 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាមិនទទួលយកនគរព្រះជាម្ចាស់ដូចជាកូនក្មេង នោះមិនអាចចូលក្នុងនគរព្រះជាម្ចាស់បានឡើយ»
16 ព្រះអង្គបានលើកក្មេងៗ ទាំងឲ្យពរដោយដាក់ដៃលើពួកគេ។