21 កាលលោកពេត្រុសនឹកចាំ ក៏ទូលព្រះអង្គថា៖ «លោកគ្រូ មើលចុះ ដើមល្វាដែលលោកដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ»
22 ព្រះយេស៊ូមានបន្ទូលតបទៅពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ
23 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាក៏ដោយដែលនិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ ដោយគ្មានចិត្ដសង្ស័យ តែជឿថាអ្វីដែលគាត់និយាយនឹងកើតឡើងមែន នោះនឹងបានសម្រេចដល់គាត់
24 ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗដែលអ្នករាល់គ្នាអធិស្ឋានសុំ ទាំងជឿថា នឹងទទួលបាន នឹងបានសម្រេចដល់អ្នករាល់គ្នា
25 ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ
26 [ប៉ុន្ដែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគាត់ទេ នោះព្រះវរបិតាក៏មិនលើកលែងចំពោះកំហុសរបស់អ្នករាល់គ្នាដែរ»]។
27 រួចពួកគេក៏មកក្រុងយេរូសាឡិមម្ដងទៀត ហើយពេលដែលព្រះអង្គកំពុងដើរក្នុងព្រះវិហារ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានដើរសំដៅមកឯព្រះអង្គ