ម៉ាកុស 11:3-9 KCB

3 ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​

4 ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​

5 អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​ និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ស្រាយ​កូន​លា​នេះ​ធ្វើ​អ្វី?»​

6 អ្នក​ទាំង​ពីរ​បាន​ឆ្លើយ​ទៅ​ពួកគេ​ ដូច​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​ ហើយ​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ​

7 អ្នក​ទាំង​ពីរ​នោះ​ដឹក​កូន​លា​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​ក៏​អង្គុយ​លើ​កូន​លា​នោះ​

8 មនុស្ស​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​គេ​លើ​ផ្លូវ​ អ្នក​ខ្លះ​ទៀត​បាន​កាត់​មែក​ឈើ​ពី​ចម្ការ​ ​មក​ក្រាល​លើ​ផ្លូវ​ដែរ​

9 អ្នក​ដើរ​នាំ​មុខ​ និង​អ្នក​ដើរ​តាម​ក្រោយ​បាន​ស្រែក​ឡើង​ថា៖​ «ហូសាណា!​ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់​