ម៉ាកុស 11:30-33 KCB

30 តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ស្ថាន​សួគ៌​ ឬ​ក៏មក​ពី​មនុស្ស​?​ សូម​ឆ្លើយប្រាប់​ខ្ញុំ​ផង​»

31 ​ពួក​គេ​ក៏​ពិគ្រោះ​គ្នា​ថា​៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា មក​ពី​ស្ថាន​សួគ៌​ ​នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន​?

32 តើ​យើងគួរ​និយាយ​ថា​ មក​ពី​មនុស្សឬ?»​ (ពួក​គេ​ខ្លាច​ពួកបណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហានថា​ជា​អ្នក​នាំ​ព្រះ​បន្ទូល​ពិត​ប្រាកដ)

33 ដូច្នេះ​ ពួកគេ​ក៏​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ» ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សារ​សិទ្ធិ​អំណាច​អ្វី»។​