9 អ្នកដើរនាំមុខ និងអ្នកដើរតាមក្រោយបានស្រែកឡើងថា៖ «ហូសាណា! សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់
10 សូមថ្វាយព្រះពរដល់នគរហ្លួងដាវីឌ ជាឪពុករបស់យើងដែលនឹងមកដល់ ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត»។
11 ព្រះអង្គបានចូលទៅក្នុងក្រុងយេរូសាឡិម និងព្រះវិហារ ពេលមើលសព្វកន្លែងហើយ ព្រះអង្គក៏ទៅក្រុងបេថានីជាមួយសាវកទាំងដប់ពីរ ព្រោះល្ងាចណាស់ហើយ។
12 លុះថ្ងៃបន្ទាប់ ពេលពួកគេចាកចេញពីក្រុងបេថានី ព្រះអង្គក៏ឃ្លាន
13 កាលបានឃើញដើមល្វាមានស្លឹកពីចម្ងាយ ព្រះអង្គក៏ទៅមើល ក្រែងលោរកបានផ្លែខ្លះនៅលើដើមនោះ តែពេលមកដល់ ព្រះអង្គឃើញថា ក្រៅពីស្លឹក គ្មានអ្វីសោះ ព្រោះមិនទាន់ដល់រដូវល្វានៅឡើយ
14 ព្រះអង្គមានបន្ទូលទៅដើមល្វាថា៖ «ដរាបតទៅ គ្មានអ្នកណាបរិភោគផ្លែរបស់ឯងទៀតទេ» ហើយពួកសិស្សព្រះអង្គក៏បានស្ដាប់ឮដែរ។
15 ពួកគេមកដល់ក្រុងយេរូសាឡិម រួចក៏ចូលទៅក្នុងព្រះវិហារ ព្រះអង្គចាប់ផ្ដើមបណ្ដេញមនុស្សកំពុងលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប