ម៉ាកុស 12:15-21 KCB

15 ព្រះអង្គ​ជ្រាប​ពី​ពុត​ត្បុត​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?​ ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ»​

16 គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​

17 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ចៅ​អធិរាជ​ដល់​ព្រះ​ចៅ​អធិរាជ​ ហើយ​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ដល់​ព្រះជាម្ចាស់​ចុះ»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​នឹង​ព្រះអង្គ។​

18 ឯ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការ​រស់​ឡើង​វិញ​ បាន​មក​ឯ​ព្រះអង្គ​ ហើយ​សួរ​ព្រះអង្គ​ថា៖​

19 «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ ដោយ​មិន​ទាន់​មាន​កូន​ ប្អូន​ប្រុស​អ្នក​ស្លាប់​នោះ​ត្រូវ​យក​ប្រពន្ធ​របស់​បង​ ហើយ​បង្កើត​កូន​ឲ្យ​បងប្រុស​របស់​គាត់។​

20 មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ហើយ​ក៏​ស្លាប់​ទៅ​ ដោយ​មិន​ទាន់​មាន​កូន​

21 ប្អូន​ប្រុស​ទី​ពីរ​បាន​យក​នាង​ រួច​ក៏​ស្លាប់​ទៀត​ ដោយ​មិន​ទាន់​មាន​កូន​ ឯ​ប្អូន​ប្រុស​ទី​បី​ក៏ដូច​គ្នា​ដែរ​