ម៉ាកុស 12:17-23 KCB

17 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ចៅ​អធិរាជ​ដល់​ព្រះ​ចៅ​អធិរាជ​ ហើយ​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ដល់​ព្រះជាម្ចាស់​ចុះ»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​នឹង​ព្រះអង្គ។​

18 ឯ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការ​រស់​ឡើង​វិញ​ បាន​មក​ឯ​ព្រះអង្គ​ ហើយ​សួរ​ព្រះអង្គ​ថា៖​

19 «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ ដោយ​មិន​ទាន់​មាន​កូន​ ប្អូន​ប្រុស​អ្នក​ស្លាប់​នោះ​ត្រូវ​យក​ប្រពន្ធ​របស់​បង​ ហើយ​បង្កើត​កូន​ឲ្យ​បងប្រុស​របស់​គាត់។​

20 មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ហើយ​ក៏​ស្លាប់​ទៅ​ ដោយ​មិន​ទាន់​មាន​កូន​

21 ប្អូន​ប្រុស​ទី​ពីរ​បាន​យក​នាង​ រួច​ក៏​ស្លាប់​ទៀត​ ដោយ​មិន​ទាន់​មាន​កូន​ ឯ​ប្អូន​ប្រុស​ទី​បី​ក៏ដូច​គ្នា​ដែរ​

22 បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​មិន​បាន​មាន​កូន​ទេ​ ទី​បំផុត​ស្ត្រី​នោះ​ក៏​ស្លាប់​ដែរ​

23 ចុះ​ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​ពួកគេ?​ ព្រោះ​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​»