18 ឯពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ បានមកឯព្រះអង្គ ហើយសួរព្រះអង្គថា៖
19 «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនទាន់មានកូន ប្អូនប្រុសអ្នកស្លាប់នោះត្រូវយកប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់គាត់។
20 មានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ ហើយក៏ស្លាប់ទៅ ដោយមិនទាន់មានកូន
21 ប្អូនប្រុសទីពីរបានយកនាង រួចក៏ស្លាប់ទៀត ដោយមិនទាន់មានកូន ឯប្អូនប្រុសទីបីក៏ដូចគ្នាដែរ
22 បងប្អូនប្រុសទាំងប្រាំពីរនាក់មិនបានមានកូនទេ ទីបំផុតស្ត្រីនោះក៏ស្លាប់ដែរ
23 ចុះពេលពួកគេរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមពួកគេ? ព្រោះបងប្អូនប្រុសទាំងប្រាំពីរនាក់បានយកនាងធ្វើជាប្រពន្ធគ្រប់គ្នា»
24 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់ទេ តើនេះមិនមែនជាហេតុផលដែលអ្នករាល់គ្នាយល់ច្រឡំទេឬ?