26 តើអ្នករាល់គ្នាមិនបានអានអំពីមនុស្សស្លាប់រស់ឡើងវិញ នៅក្នុងគម្ពីរលោកម៉ូសេទេឬអី គឺនៅត្រង់គុម្ពបន្លាដែលព្រះជាម្ចាស់មានបន្ទូលទៅលោកថា យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប?
27 ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ អ្នករាល់គ្នាយល់ច្រឡំធំណាស់»។
28 គ្រូវិន័យម្នាក់បានចូលមកជិត និងឮពួកគេជជែកគ្នា ហើយដឹងថាព្រះអង្គឆ្លើយនឹងពួកគេបានល្អ ក៏សួរព្រះអង្គថា៖ «តើនៅក្នុងចំណោមបញ្ញត្ដិទាំងអស់បញ្ញត្ដិទីមួយគឺអ្វី?»
29 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «បញ្ញត្ដិទីមួយគឺ ចូរស្ដាប់ចុះអ៊ីស្រាអែលអើយ ព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះអម្ចាស់តែមួយគត់
30 អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីគំនិត អស់ពីព្រលឹង និងអស់ពីកម្លាំងអ្នក
31 រីឯបញ្ញត្ដិទីពីរគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក គ្មានបញ្ញត្ដិណាធំជាងបញ្ញត្ដិទាំងពីរនេះទៀតទេ»
32 គ្រូវិន័យនោះទូលព្រះអង្គថា៖ «លោកគ្រូ ជាការពិត និងត្រឹមត្រូវណាស់ ដែលលោកនិយាយថា ព្រះជាម្ចាស់មានតែមួយអង្គគត់ ហើយគ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ