34 កាលព្រះយេស៊ូឃើញគាត់ឆ្លើយយ៉ាងឈ្លាសវៃដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីនគរព្រះជាម្ចាស់ទេ» រួចគ្មាននរណាហ៊ានសួរសំណួរព្រះអង្គទៀតទេ។
35 ព្រះយេស៊ូមានបន្ទូលនៅពេលបង្រៀននៅក្នុងព្រះវិហារថា៖ «តើហេតុដូចម្ដេចបានជាពួកគ្រូវិន័យនិយាយថា ព្រះគ្រិស្ដជាពូជពង្សដាវីឌដូច្នេះ?
36 ព្រោះដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណបរិសុទ្ធថា ព្រះអម្ចាស់បានមានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើងរហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក
37 ដូច្នេះ បើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ នោះព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេច?» មនុស្សច្រើនកុះករបានស្ដាប់ព្រះអង្គ ដោយសប្បាយរីករាយ
38 ហើយក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ ដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងឲ្យគេគោរពនៅតាមទីប្រជុំជន
39 ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ ព្រមទាំងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង
40 ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ធ្ងរជាងគេ»។