ម៉ាកុស 12:36-42 KCB

36 ព្រោះ​ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

37 ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ នោះ​ព្រះអង្គ​ជា​ពូជ​ពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច?»​ មនុស្ស​ច្រើន​កុះករ​បាន​ស្ដាប់​ព្រះអង្គ ដោយ​សប្បាយ​រីក​រាយ​

38 ហើយ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើងឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំ​ជន​

39 ហើយ​ចូល​ចិត្ដ​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ ព្រមទាំង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់​លៀង​

40 ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​អធិស្ឋាន​យ៉ាង​យូរ។​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ»។​

41 ពេល​ព្រះយេស៊ូ​អង្គុយ​នៅ​ទល់​មុខ​ហិប​តង្វាយ​ និង​មើល​របៀប​ដែល​បណ្ដាជន​ដាក់​កាក់​ទៅ​ក្នុង​ហិប​ត​ង្វាយ​ ហើយ​មាន​អ្នក​មាន​ជា​ច្រើន​បាន​ដាក់​កាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុង​នោះ​

42 ហើយ​មាន​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់​ គាត់​បាន​ដាក់​កាក់​តែ​ពីរ​ឡិបតា​ ​ដែល​ស្មើ​នឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ​