ម៉ាកុស 12:7-13 KCB

7 ប៉ុន្ដែ​អ្នក​ចម្ការ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ នោះ​មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ​

8 រួច​ពួកគេ​ក៏​ចាប់​គាត់​សម្លាប់​ ហើយ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។​

9 ដូច្នេះ​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?​ គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត។​

10 តើ​អ្នក​រាល់គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​ទេ​ឬ​អី​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះ​បង់​ចោល​ បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​

11 ការ​នេះ​កើត​ឡើងពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង»។​

12 ពួកគេ​រក​ចាប់​ព្រះអង្គ​ ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ​ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ហើយ​ក៏​ចេញ​ពី​ព្រះអង្គ​ទៅ។​

13 រួច​ពួកគេ​ចាត់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និងពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ខ្លះឲ្យ​ទៅ​ឯ​ព្រះអង្គ​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​