8 រួចពួកគេក៏ចាប់គាត់សម្លាប់ ហើយបោះទៅក្រៅចម្ការទំពាំងបាយជូរ។
9 ដូច្នេះ តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើយ៉ាងដូចម្ដេច? គាត់នឹងមកសម្លាប់ពួកអ្នកចម្ការ ហើយប្រគល់ចម្ការនោះឲ្យទៅអ្នកផ្សេងទៀត។
10 តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរទេឬអីថា ថ្មដែលជាងសំណង់បោះបង់ចោល បានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង
11 ការនេះកើតឡើងពីព្រះអម្ចាស់ ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង»។
12 ពួកគេរកចាប់ព្រះអង្គ ព្រោះពួកគេដឹងថាព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនោះ គឺសំដៅលើពួកគេ ប៉ុន្ដែពួកគេខ្លាចបណ្ដាជន ហើយក៏ចេញពីព្រះអង្គទៅ។
13 រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល
14 ពេលមកដល់ ពួកគេសួរព្រះអង្គថា៖ «លោកគ្រូ យើងដឹងថា លោកពិតត្រង់ លោកមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយោគយល់មុខមនុស្សឡើយ ផ្ទុយទៅវិញ លោកបង្រៀនពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ដូច្នេះ តើការបង់ពន្ធឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ? តើយើងគួរបង់ ឬក៏មិនគួរបង់?»