ម៉ាកុស 13:11-17 KCB

11 ប៉ុន្ដែ​ពេល​គេ​នាំ​អ្នក​រាល់គ្នា​ទៅ​ នោះ​ចូរ​កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​អ្វី​ដែល​អ្នក​រាល់គ្នា​ត្រូ​វ​និយាយ​ឡើយ​ ដ្បិត​នៅ​ពេល​នោះ​ អ្នក​រាល់គ្នា​ត្រូវ​និយាយ​សេចក្ដី​ណា​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​ ហើយ​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ​

12 បង​ប្អូន​នឹង​ប្រគល់​បង​ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ ហើយ​កូន​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ និង​សម្លាប់​ពួកគេ​

13 ហើយ​មនុស្ស​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​

14 នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​កន្លែង​ដែល​មិន​គួរ​មាន​ សូម​ឲ្យ​អ្នក​អាន​យល់​ចុះ​ គឺ​ពេល​នោះ​ ចូរ​ឲ្យ​អ្នក​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​

15 ហើយ​កុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្រោម​ ឬ​ចូល​យក​អីវ៉ាន់​ពី​ក្នុង​ផ្ទះ​គាត់​ឡើយ​

16 និង​កុំឲ្យ​អ្នក​នៅ​ស្រែ​ចម្ការ​បក​ក្រោយ​ ទៅ​យក​អាវ​របស់​គាត់​ឲ្យ​សោះ​

17 ប៉ុន្ដែ​ពួក​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ និង​ពួក​ស្ដ្រី​កំពុង​បំបៅ​កូន​ នឹង​វេទនា​នៅ​គ្រា​នោះ​