ម៉ាកុស 13:14-20 KCB

14 នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​កន្លែង​ដែល​មិន​គួរ​មាន​ សូម​ឲ្យ​អ្នក​អាន​យល់​ចុះ​ គឺ​ពេល​នោះ​ ចូរ​ឲ្យ​អ្នក​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​

15 ហើយ​កុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្រោម​ ឬ​ចូល​យក​អីវ៉ាន់​ពី​ក្នុង​ផ្ទះ​គាត់​ឡើយ​

16 និង​កុំឲ្យ​អ្នក​នៅ​ស្រែ​ចម្ការ​បក​ក្រោយ​ ទៅ​យក​អាវ​របស់​គាត់​ឲ្យ​សោះ​

17 ប៉ុន្ដែ​ពួក​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ និង​ពួក​ស្ដ្រី​កំពុង​បំបៅ​កូន​ នឹង​វេទនា​នៅ​គ្រា​នោះ​

18 ដូច្នេះ​ ចូរ​អធិស្ឋាន​ កុំ​ឲ្យ​ការ​នោះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ​

19 ព្រោះ​នៅ​គ្រា​នោះ​នឹង​មាន​ទុក្ខ​វេទនា​ដ៏​សម្បើម​ គឺ​មិន​ដែល​មាន​ទុក្ខ​វេទនា​បែប​នេះ​ឡើយ​ ចាប់​តាំង​ពី​កំណើត​ពិភព​លោក​ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​រហូត​ដល់​ពេល​នេះ​

20 ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​