68 ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង
69 ហើយស្រីបម្រើម្នាក់ដែលបានឃើញគាត់ ក៏ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរនោះម្ដងទៀតថា៖ «អ្នកនេះក៏នៅក្នុងចំណោមពួកអ្នកទាំងនោះដែរ»
70 ប៉ុន្ដែគាត់បដិសេធម្ដងទៀត រួចមួយសន្ទុះក្រោយមកអ្នកដែលឈរក្បែរនោះ ក៏និយាយទៅលោកពេត្រុសម្ដងទៀតថា៖ «អ្នកជាម្នាក់ក្នុងចំណោមពួកគេប្រាកដណាស់ ព្រោះអ្នកជាអ្នកស្រុកកាលីឡេ»
71 គាត់ក៏ចាប់ផ្ដើមប្រមាថ ព្រមទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សដែលពួកអ្នកកំពុងនិយាយនេះទេ»
72 ភ្លាមនោះ មាន់ក៏រងាវឡើងជាលើកទីពីរ លោកពេត្រុសនឹកចាំពីព្រះបន្ទូលដែលព្រះយេស៊ូបានប្រាប់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងបដិសេធថាមិនស្គាល់ខ្ញុំបីដង» រួចគាត់ក្ដុកក្ដួលក្នុងចិត្ដ ហើយក៏ទ្រហោយំ។