23 ពួកគេឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរលាយជាមួយថ្នាំម្យ៉ាង ប៉ុន្ដែព្រះអង្គមិនបានផឹកទេ
24 ពួកគេក៏ឆ្កាងព្រះអង្គ ហើយយកអាវមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអាវនោះ
25 ពួកគេឆ្កាងព្រះអង្គនៅវេលាម៉ោងប្រាំបួនព្រឹក
26 ហើយមានចំណារសរសេរកាត់ទោសព្រះអង្គថា «ស្ដេចរបស់ជនជាតិយូដា»
27 ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង
28 [នេះស្របតាមបទគម្ពីរចែងថា៖ «ពួកគេចាត់ទុកព្រះអង្គជាអ្នកល្មើសច្បាប់»]
29 ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!