26 ហើយមានចំណារសរសេរកាត់ទោសព្រះអង្គថា «ស្ដេចរបស់ជនជាតិយូដា»
27 ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង
28 [នេះស្របតាមបទគម្ពីរចែងថា៖ «ពួកគេចាត់ទុកព្រះអង្គជាអ្នកល្មើសច្បាប់»]
29 ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!
30 ចូរសង្គ្រោះខ្លួនឯង ហើយចុះពីលើឈើឆ្កាងមក»
31 ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យក៏ចំអកឲ្យព្រះអង្គជាមួយគ្នាបែបដូច្នោះដែរថា៖ «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ
32 ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។