38 ពេលនោះវាំងនននៅក្នុងព្រះវិហារក៏រហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម
39 កាលនាយទាហានម្នាក់ដែលឈរនៅជិតទល់មុខនឹងព្រះអង្គ បានឃើញព្រះអង្គបានផុតដង្ហើមយ៉ាងដូច្នេះ ក៏និយាយថា៖ «បុរសនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន»
40 មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ
41 ស្ដ្រីទាំងនោះជាអ្នកតាមបម្រើព្រះអង្គ កាលព្រះអង្គនៅក្នុងស្រុកកាលីឡេ ហើយស្ដ្រីច្រើននាក់ផ្សេងទៀត ជាអ្នកបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។
42 ថ្ងៃនោះជាថ្ងៃរៀបចំសម្រាប់ថ្ងៃសប្ប័ទ គឺមុនថ្ងៃសប្ប័ទមួយថ្ងៃ ហើយនៅល្ងាចនោះ
43 លោកយ៉ូសែបនៅក្រុងអើរីម៉ាថេ ជាសមាជិកឆ្នើមក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកដែលរង់ចាំនគរព្រះជាម្ចាស់ បានទៅជួបលោកពីឡាត់យ៉ាងក្លាហាន ហើយសុំយកសពព្រះយេស៊ូ
44 ពេលដឹងថាព្រះអង្គសោយទិវង្គត លោកពីឡាត់ឆ្ងល់ណាស់ ក៏ហៅនាយទាហានម្នាក់មកសួរ ដើម្បីឲ្យដឹងថាតើព្រះអង្គសោយទិវង្គតមែនឬមិនមែន