16 គ្រូវិន័យខាងគណៈផារិស៊ី ពេលឃើញព្រះអង្គបរិភោគអាហារជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ ក៏សួរពួកសិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាគាត់បរិភោគជាមួយអ្នកទារពន្ធដារ និងមនុស្សបាបដូច្នេះ?»
17 នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
18 ពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីកំពុងតមអាហារ។ ពួកគេបានមកសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?»
19 ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចតមអាហារបានឬទេ នៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ដរាបណាកូនកំលោះនៅជាមួយគេនៅឡើយ គេមិនអាចតមអាហារបានទេ
20 ប៉ុន្ដែនឹងមានថ្ងៃមកដល់ ពេលកូនកំលោះត្រូវឃ្លាតទៅ គេនឹងតមអាហារនៅថ្ងៃនោះ។
21 គ្មាននរណាយកក្រណាត់ថ្មីមកប៉ះនឹងក្រណាត់ចាស់ទេ បើធ្វើដូច្នោះ បំណះក្រណាត់ថ្មីនឹងទាញក្រណាត់ចាស់ឲ្យរហែកលើសមុនទៅទៀត
22 ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ស្រានឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតដែរ ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។