23 ព្រះអង្គបានហៅគេមក ហើយមានបន្ទូលទៅគេជារឿងប្រៀបប្រដូចថា៖ «តើអារក្សសាតាំងអាចបណ្ដេញអារក្សសាតាំងដូចម្ដេចកើត
24 ហើយប្រសិនបើនគរមួយបែកបាក់គ្នា នគរនោះមិនអាចនៅស្ថិតស្ថេរបានទេ
25 បើគ្រួសារមួយបែកបាក់គ្នា គ្រួសារនោះក៏មិនអាចនៅស្ថិតស្ថេរបានដែរ
26 បើអារក្សសាតាំងក្រោកឡើងទាស់ទែងនឹងខ្លួនវា នោះវាមិនអាចនៅស្ថិតស្ថេរបានទេ គឺមុខជាវិនាសជាមិនខាន
27 គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ប្លន់យកទ្រព្យសម្បត្ដិបានទេ លុះត្រាតែគេចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះនោះបាន
28 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងបាបរបស់មនុស្ស និងពាក្យប្រមាថព្រះជាម្ចាស់ អាចទទួលបានការលើកលែងទោស
29 ប៉ុន្ដែអ្នកណាដែលពោលពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ មិនអាចទទួលបានការលើកលែងទោសជារៀងរហូត គឺជាប់ទោសជារៀងរហូតវិញ»។