27 គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ប្លន់យកទ្រព្យសម្បត្ដិបានទេ លុះត្រាតែគេចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះនោះបាន
28 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងបាបរបស់មនុស្ស និងពាក្យប្រមាថព្រះជាម្ចាស់ អាចទទួលបានការលើកលែងទោស
29 ប៉ុន្ដែអ្នកណាដែលពោលពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ មិនអាចទទួលបានការលើកលែងទោសជារៀងរហូត គឺជាប់ទោសជារៀងរហូតវិញ»។
30 ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់ចូល។
31 បន្ទាប់មក ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកឈរនៅខាងក្រៅ ចាត់ឲ្យគេទៅហៅព្រះអង្គ
32 បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនលោកកំពុងតែរកលោកនៅខាងក្រៅ»
33 ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?»