ម៉ាកុស 3:28-34 KCB

28 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្រប់​ទាំង​បាប​របស់​មនុស្ស​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ អាច​ទទួល​បាន​ការ​លើក​លែង​ទោស​

29 ប៉ុន្ដែ​អ្នកណា​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ មិន​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ជា​រៀង​រហូត​ គឺ​ជាប់​ទោស​ជា​រៀង​រហូត​វិញ»។​

30 ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ដោយ​ព្រោះ​គេ​និយាយ​ថា​ ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល។​

31 បន្ទាប់​មក​ ម្ដាយ​ និង​បង​ប្អូន​របស់​ព្រះយេស៊ូ​បាន​មក​ឈរ​នៅ​ខាង​ក្រៅ​ ចាត់​ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ​

32 បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ គេ​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ម្ដាយ​ និង​បង​ប្អូន​លោក​កំពុង​តែ​រក​លោក​នៅ​ខាង​ក្រៅ​»

33 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ?»​

34 ព្រះអង្គ​បាន​ទត​មើល​មនុស្ស​ ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ​