13 ហើយព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបប្រដូចនេះទេឬ? បើដូច្នេះ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាយល់រឿងប្រៀបប្រដូចទាំងអស់បាន?
14 គឺមានអ្នកព្រោះពូជម្នាក់ព្រោះព្រះបន្ទូល
15 អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលនៅតាមផ្លូវ ជាកន្លែងដែលគ្រាប់ពូជព្រោះចុះទៅ ពេលគេឮព្រះបន្ទូលភ្លាម អារក្សសាតាំងក៏មក ហើយឆក់យកព្រះបន្ទូលដែលបានព្រោះនៅក្នុងគេនោះទៅ
16 អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ
17 ប៉ុន្ដែដោយព្រោះគេមិនចាក់ឫស គេធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
18 ឯអ្នកដទៃទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើគុម្ពបន្លា គេឮព្រះបន្ទូល
19 ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ