17 ប៉ុន្ដែដោយព្រោះគេមិនចាក់ឫស គេធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
18 ឯអ្នកដទៃទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើគុម្ពបន្លា គេឮព្រះបន្ទូល
19 ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
20 ហើយអ្នកខ្លះទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើដីល្អ គេឮព្រះបន្ទូលក៏ទទួលយក ហើយបង្កើតផលផ្លែ មួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ»។
21 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគេថា៖ «តើគេយកចង្កៀងទៅដាក់នៅក្រោមថាំង ឬនៅក្រោមគ្រែឬ? តើគេមិនដាក់វានៅលើជើងចង្កៀងទេឬអី?
22 ដ្បិតគ្មានការលាក់កំបាំងអ្វីដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានលាតត្រដាងចេញមកនោះដែរ
23 អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»