23 អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»
24 ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «ចូរពិចារណាពីសេចក្ដីដែលអ្នករាល់គ្នាស្ដាប់ចុះ។ រង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ អ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ ទាំងបន្ថែមឲ្យអ្នករាល់គ្នាទៀតផង
25 ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង»។
26 ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរព្រះជាម្ចាស់ប្រៀបបាននឹងមនុស្សម្នាក់ ព្រោះគ្រាប់ពូជទៅលើដី
27 ហើយគាត់ដេកនៅពេលយប់ ក្រោកឡើងនៅពេលថ្ងៃ គាត់មិនបានដឹងថា គ្រាប់ពូជនោះចេញពន្លកដុះឡើងតាមរបៀបណាទេ។
28 ដីបង្កើតផលដោយខ្លួនឯង មុនដំបូងជាពន្លក បន្ទាប់មក ចេញជាកួរ ហើយក្រោយមកទៀតចេញជាគ្រាប់ស្រូវពេញលេញ
29 ប៉ុន្ដែនៅពេលស្រូវទុំ គាត់ក៏យកកណ្ដៀវមកច្រូតភ្លាម ព្រោះដល់រដូវច្រូតកាត់ហើយ»។