27 ហើយគាត់ដេកនៅពេលយប់ ក្រោកឡើងនៅពេលថ្ងៃ គាត់មិនបានដឹងថា គ្រាប់ពូជនោះចេញពន្លកដុះឡើងតាមរបៀបណាទេ។
28 ដីបង្កើតផលដោយខ្លួនឯង មុនដំបូងជាពន្លក បន្ទាប់មក ចេញជាកួរ ហើយក្រោយមកទៀតចេញជាគ្រាប់ស្រូវពេញលេញ
29 ប៉ុន្ដែនៅពេលស្រូវទុំ គាត់ក៏យកកណ្ដៀវមកច្រូតភ្លាម ព្រោះដល់រដូវច្រូតកាត់ហើយ»។
30 ព្រះអង្គមានបន្ទូលថា៖ «តើយើងប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី ឬតើយើងនឹងប្រើរឿងអ្វី ដើម្បីពន្យល់ពីនគរព្រះជាម្ចាស់?
31 នគរព្រះជាម្ចាស់ប្រៀបដូចជាគ្រាប់មូតា ជាគ្រាប់តូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់នៅលើផែនដី
32 ប៉ុន្ដែនៅពេលដែលគេព្រោះគ្រាប់ពូជនោះទៅ វាក៏ដុះឡើងធំជាងរុក្ខជាតិទាំងអស់ និងមានមែកធំៗ ហើយសត្វស្លាបហើរលើអាកាសអាចធ្វើសំបុកក្រោមម្លប់របស់វាបាន»។
33 ព្រះអង្គបានប្រកាសព្រះបន្ទូលដល់ពួកគេជារឿងប្រៀបប្រដូចស្រដៀងគ្នាជាច្រើនដែលពួកគេអាចស្ដាប់បាន។