37 មានខ្យល់ព្យុះធំមួយកើតឡើង ហើយរលកបានបោកបក់ទៅលើទូក ធ្វើឲ្យទឹកចូលស្ទើរពេញទូក
38 តែព្រះអង្គគង់នៅកន្សៃទូក ផ្ទំលក់លើខ្នើយ ហើយពួកគេក៏ដាស់ព្រះអង្គ និងទូលទៅព្រះអង្គថា៖ «លោកគ្រូ! យើងវិនាសហើយ! តើលោកមិនខ្វល់ខ្វាយទេឬ?»
39 ព្រះអង្គបានភ្ញាក់ឡើង ហើយបន្ទោសខ្យល់ និងមានបន្ទូលទៅកាន់រលកថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» នោះខ្យល់ក៏ស្ងប់ ហើយក៏មានភាពស្ងាត់ឈឹង
40 ព្រះអង្គមានបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ? តើអ្នករាល់គ្នានៅតែគ្មានជំនឿឬ?»
41 នោះពួកគេកោតខ្លាចយ៉ាងខ្លាំង និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា សូម្បីតែខ្យល់ និងបឹងក៏ស្ដាប់បង្គាប់លោកដែរ?»