1 ព្រះអង្គក៏ចេញពីទីនោះ យាងចូលទៅក្នុងស្រុករបស់ព្រះអង្គ ហើយពួកសិស្សក៏មកតាមព្រះអង្គដែរ
2 លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងស្ដាប់បាននឹកអស្ចារ្យក្នុងចិត្ដ ទាំងនិយាយថា៖ «តើអ្នកនេះចេះសេចក្ដីទាំងនេះពីណាមក? ម្ដេចក៏អ្នកនេះមានប្រាជ្ញាម៉្លេះ ហើយការអស្ចារ្យបែបនេះកើតពីដៃគាត់ទៀត!
3 តើអ្នកនេះមិនមែនជាជាងឈើ ដែលជាកូននាងម៉ារាជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬ? តើប្អូនស្រីរបស់គាត់មិននៅទីនេះជាមួយយើងទេឬ?» ពួកគេក៏ទាស់ចិត្ដនឹងព្រះអង្គ
4 ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលការគោរពនៅគ្រប់ទីកនែ្លង លើកលែងតែនៅស្រុកកំណើត និងក្នុងគ្រួសារសាច់ញាតិគាត់ប៉ុណ្ណោះ»
5 ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានទេ ក្រៅពីដាក់ដៃលើអ្នកជំងឺពីរបីនាក់ឲ្យបានជាប៉ុណ្ណោះ