24 នាងក៏ចេញទៅសួរម្ដាយនាងថា៖ «តើខ្ញុំគួរសុំអ្វី?» នោះម្ដាយនាងបានប្រាប់ថា៖ «ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក»
25 ភ្លាមនោះ នាងបានចូលទៅជួបស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលសុំថា៖ «ខ្ញុំសុំព្រះអង្គប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឲ្យខ្ញុំនៅពេលនេះ»
26 ពេលនោះ ស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យានៅចំពោះមុខភ្ញៀវដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ
27 ដូច្នេះ ស្ដេចក៏ចាត់ពេជ្ឈឃាដភ្លាម ទាំងបញ្ជាឲ្យនាំយកក្បាលលោកយ៉ូហានមក ពេជ្ឈឃាដក៏ចេញទៅកាត់កគាត់នៅក្នុងគុក
28 រួចគេបាននាំក្បាលគាត់ដាក់លើថាស មកប្រគល់ឲ្យនាង ហើយនាងក៏ប្រគល់ឲ្យម្ដាយនាង
29 ពេលសិស្សរបស់គាត់ឮដូច្នេះ ក៏មកយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
30 កាលពួកសាវកមកជួបជុំគ្នានៅចំពោះព្រះយេស៊ូ គេក៏ទូលប្រាប់ព្រះអង្គពីអ្វីៗដែលគេបានធ្វើ និងបានបង្រៀន