38 ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?» ពេលដឹងហើយ គេទូលព្រះអង្គថា៖ «យើងមាននំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»
39 ព្រះអង្គក៏បង្គាប់គេគ្រប់គ្នាឲ្យអង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី
40 ហើយពួកគេអង្គុយជាក្រុមៗ ដែលមានគ្នាមួយរយនាក់ ឬហាសិបនាក់
41 បន្ទាប់ពីយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយមក ព្រះអង្គក៏ងើយមើលទៅឯស្ថានសួគ៌ ទាំងអរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅសិស្ស ដើម្បីរៀបចំនៅមុខគេ ហើយចែកត្រីពីរនោះដល់គេទាំងអស់គ្នាដែរ។
42 ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្នា
43 បន្ទាប់មក ពួកគេប្រមូលចំណិតនំបុ័ង និងត្រីដែលនៅសល់បានដប់ពីរកន្ដ្រកពេញៗ
44 មនុស្សដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។