46 កាលព្រះអង្គមានបន្ទូលលាពួកគេហើយ ក៏យាងទៅភ្នំ ដើម្បីអធិស្ឋាន។
47 ល្ងាចនោះទូកបាននៅកណ្ដាលបឹង ហើយព្រះអង្គនៅលើគោកតែម្នាក់ឯង
48 ព្រះអង្គបានឃើញពួកគេចែវទូកបញ្ច្រាស់ខ្យល់យ៉ាងលំបាក ដូច្នេះប្រហែលនៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងទៅឯពួកគេ ហើយចង់ទៅហួសពួកគេ
49 ពេលឃើញព្រះអង្គយាងដើរលើបឹង ពួកគេស្មានថាខ្មោចលង ក៏ស្រែកឡើង
50 ព្រោះពួកគេគ្រប់គ្នាខ្លាចពេលឃើញព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅគេភ្លាមថា៖ «កុំខ្លាចអី ចូរក្លាហានឡើង គឺខ្ញុំទេ»
51 ព្រះអង្គក៏ឡើងទូកជាមួយពួកគេ ហើយខ្យល់បានស្ងប់ទៅ រីឯពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង។
52 ដោយព្រោះចិត្ដគេរឹងរូស ពួកគេមិនយល់អំពីរឿងនំប៉័ងទេ។