17 បន្ទាប់មក ពេលព្រះអង្គចេញពីបណ្ដាជន ក៏ចូលទៅក្នុងផ្ទះមួយ ពួកសិស្សព្រះអង្គទូលសួរព្រះអង្គអំពីរឿងប្រៀបប្រដូចនោះ
18 ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ?
19 ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ
20 ព្រះអង្គក៏មានបន្ទូលទៀតថា៖ «គឺអ្វីដែលចេញមកពីខាងក្នុងមនុស្សនោះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
21 ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្សមានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទ លួចប្លន់ សម្លាប់មនុស្ស
22 ផិតក្បត់ លោភលន់ ចិត្ដអាក្រក់ បោកប្រាស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា
23 គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។