3 ដ្បិតពួកអ្នកខាងគណៈផារិស៊ី និងជនជាតិយូដាកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺគេមិនបរិភោគទេ លុះត្រាតែបានលាងសំអាតដៃឲ្យស្អាតជាមុនសិន
4 ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។
5 ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យទូលសួរព្រះអង្គថា៖ «ហេតុអ្វីក៏ពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ពីបុរាណដូច្នេះ គឺបរិភោគអាហារទាំងដៃមិនស្អាត?»
6 ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថាជាមនុស្សមានពុតនោះ គឺត្រឹមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់
7 ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង។
8 អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។
9 ព្រះអង្គមានបន្ទូលទៀតថា៖ «អ្នករាល់គ្នាពិតជាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោលមែន ដើម្បីឲ្យទំនៀមទម្លាប់អ្នករាល់គ្នាអាចនៅគង់វង្ស