12 ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង
13 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។
14 ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្ស កំពុងសួរដេញដោលពួកគេ
15 ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ
16 ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?»
17 នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល
18 ហើយនៅពេលណាវាចូលកូនខ្ញុំម្ដងៗ វាផ្ដួលកូនខ្ញុំចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់ ឯខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញ ប៉ុន្ដែពួកគេមិនអាចធ្វើបាន»