16 ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?»
17 នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល
18 ហើយនៅពេលណាវាចូលកូនខ្ញុំម្ដងៗ វាផ្ដួលកូនខ្ញុំចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់ ឯខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញ ប៉ុន្ដែពួកគេមិនអាចធ្វើបាន»
19 ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ឱ តំណមនុស្សគ្មានជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំ!»
20 គេក៏នាំក្មេងមកឯព្រះអង្គ ហើយពេលវិញ្ញាណនោះឃើញព្រះអង្គភ្លាម ក៏ធ្វើឲ្យក្មេងនោះប្រកាច់ដួលននៀលលើដី និងបែកពពុះមាត់ផង
21 ព្រះអង្គសួរទៅឪពុកក្មេងនោះថា៖ «តើការនេះបានកើតឡើងចំពោះក្មេងនេះតាំងពីពេលណាមក?» គាត់ទូលថា៖ «តាំងពីតូចមកម៉្លេះ
22 វិញ្ញាណនោះតែងតែធ្វើឲ្យកូនខ្ញុំដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកដើម្បីសម្លាប់វា តែបើលោកអាចជួយបាន សូមអាណិតមេត្ដាជួយយើងផង»