42 ប៉ុន្ដែបើអ្នកណាធ្វើឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកជឿខ្ញុំទាំងនេះជំពប់ដួល ស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្មដែលកិនដោយសត្វលា ហើយឲ្យគេទម្លាក់ក្នុងសមុទ្រ នោះប្រសើរជាង
43 ហើយបើដៃអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្តបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការប្រសើរជាងមានដៃទាំងពីរ តែត្រូវធ្លាក់ទៅក្នុងស្ថាននរកដែលមានភ្លើងមិនចេះរលត់
44 [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
45 ហើយបើជើងអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ តែត្រូវបោះចូលទៅក្នុងស្ថាននរក។
46 [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
47 បើភ្នែកខាងណាមួយរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ប៉ុន្ដែត្រូវបោះចូលទៅក្នុងស្ថាននរក
48 [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]