44 [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
45 ហើយបើជើងអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ តែត្រូវបោះចូលទៅក្នុងស្ថាននរក។
46 [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
47 បើភ្នែកខាងណាមួយរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ប៉ុន្ដែត្រូវបោះចូលទៅក្នុងស្ថាននរក
48 [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
49 ព្រោះមនុស្សគ្រប់គ្នានឹងប្រៃដោយសារភ្លើង
50 អំបិលល្អទេ ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? ចូរអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន និងនៅជាមួយគ្នាដោយសុខសាន្ដចុះ»។