ម៉ាកុស 1:30-36 KCB

30 កាល​ម្ដាយ​ក្មេក​លោក​ស៊ីម៉ូន​កំពុង​តែ​ដេក​គ្រុន​ គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ​

31 ព្រះអង្គ​ចូល​ទៅ​ជិត​ រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​បម្រើ​ពួកគេ។​

32 នៅ​ល្ងាច​នោះ​ បន្ទាប់​ពី​ថ្ងៃ​លិច​ គេ​នាំ​អស់​អ្នក​ជម្ងឺ​ និង​អ្នក​ដែល​មាន​អារក្ស​ចូល​ទាំងឡាយ​មក​រក​ព្រះអង្គ​

33 អ្នក​ក្រុង​នោះ​ទាំង​មូល​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ​

34 ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ឲ្យ​ជា​សះស្បើយ​ និង​បាន​បណ្ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​ឡើយ​ ព្រោះ​ពួក​វា​ស្គាល់​ព្រះអង្គ។​

35 ពឹ្រក​ឡើង​ កាល​ងងឹត​នៅ​ឡើយ​ ព្រះអង្គ​ក្រោក​ឡើង​ ហើយ​ចេញ​ទៅ​កន្លែង​ស្ងាត់​ រួច​ក៏​អធិស្ឋាន​នៅ​ទីនោះ​

36 លោក​ស៊ីម៉ូន​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​តាម​រក​ព្រះអង្គ​